| ដើម្បីភ្ជាប់ប្រយោគពីរ គេអាចប្រើ 「のに」 ឬ 「ので」 ។ 「のに」 ផ្តល់អត្ថន័យថា (ប៉ុន្តែ / ទោះបីជា...ក៏ដោយ) ចំណែក 「ので」 វិញ ផ្តល់អត្ថន័យថា (ដូច្នេះ / ដោយសារហេតុនោះ) ។ ខាងក្រោមនេះជាពាក្យ និងគុណនាមដែលប្រើក្នុងឧទាហរណ៍ ។ ឧទាហរណ៍ 先生【せん·せい】 – គ្រូបង្រៀន とても- ខ្លាំងណាស់ 若い【わか·い】 ( គុណនាម い ) – ក្មេង 今年【こ·と し】 – ឆ្នាំនេះ 不 景 気【ふ·けい·き】 – វិបត្តិ ( សេដ្ឋកិច្ច ) クリスマス- បុណ្យណូអែល お客 さん【お·きゃく·さん】 – ភ្ញៀវ ; អតិថិជន 少ない【すく·ない】 ( គុណនាម い ) – តិច , កម្រ かわいい( គុណនាម い ) – គួរឱ្យស្រឡាញ់ 真面目【ま·じ·め】 ( គុណនាម na ) – ម៉ឺងម៉ាត់ ; ឧស្សាហ៍ព្យាយាម 男【おとこ】 – បុរស 友 达【とも·だち】 – មិត្តភក្តិ 田中 さん は,先生 な のに,とても 若い です। លោកស្រី តាណាកា ជាគ្រូបង្រៀន ប៉ុន្តែនាងនៅក្មេងណាស់។ 今年 は,不景気 だ から,クリスマス な のに,お客 さん が 少ない। ទោះបីជាបុណ្យណូអែលក៏ដោយ ក៏ភ្ញៀវនៅតែតិច ព្រោះឆ្នាំនេះមានវិបត្តិសេដ្ឋកិច្ច ។ リス は,かわいい のに,真面目 だ から,男 の 友達 が 少ない। ទោះបីជា រីស៊ូ គួរឱ្យស្រឡាញ់ក៏ដោយ ប៉ុន្តែដោយសារនាងម៉ឺងម៉ាត់ពេក នាងមានមិត្តភក្តិប្រុសតិចតួច |
|---|