លេខ (Number)
ការរៀនលេខដប់ដំបូង គឺជាវិធីល្អមួយក្នុងការចាប់ផ្តើមរៀនភាសាណាមួយ។ សម្រាប់ភាសាជប៉ុន វាជួយឱ្យយើងស្គាល់អក្សរកាន់ជិមូលដ្ឋាន និងសំខាន់ៗមួយចំនួន។ ចំណុចដែលត្រូវចាប់អារម្មណ៍គឺ លេខ ៤ និង ៧ មានរបៀបអានពីរយ៉ាង។
| 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 |
| 一 | 二 | 三 | 四 | 五 | 六 | 七 | 八 | 九 | 十 |
| いち | に | さん | し/よん | ご | ろく | しち/なな | はち | きゅう | じゅう |
ដើម្បីរាប់ដល់ ៩៩ យើងមិនចាំបាច់រៀនលេខថ្មីណាទៀតទេ។
ឧទាហរណ៍
十一 :【じゅう · いち】 – 11
二十 :【に · じゅう】 – 20
二十 一 : 【に · じゅう · いち】 – 21
三 十九 :【さん · じゅう · きゅう】 – 39
四十 :【よん · じゅう】 – 40
七十 四 :【なな · じゅう · よ ん】 – 74
九 十九 :【きゅう · じゅう · きゅう】 – 99
‘យើងអាចប្រើលេខដែលបានរៀន ដើម្បីនិយាយអំពីអាយុរបស់យើង។ នៅក្នុងភាសាជប៉ុន យើងត្រូវប្រើពាក្យរាប់ (counter) ផ្សេងៗគ្នា ដើម្បីរាប់វត្ថុប្រភេទផ្សេងៗ។ ពាក្យរាប់សម្រាប់អាយុគឺ 「~ 歳」 (さい)។ អក្សរកាន់ជិនេះពិបាកសរសេរបន្តិច (តាមពិតវាជាតួអក្សរខុសគ្នាទាំងស្រុង) ប៉ុន្តែគេក៏សរសេរវាជា 「才」 ផងដែរ
ឧទាហរណ៍
一 歳 :【いっ · さい】 – អាយុ 1 ឆ្នាំ
八 歳 :【はっ · さい】 – អាយុ 8 ឆ្នាំ
十 歳 :【じゅっ · さい】 – អាយុ 10 ឆ្នាំ
二十 歳 :【はたち】 – អាយុ 20 ឆ្នាំ
二十 歳 :【はたち】 – អាយុ 20 ឆ្នាំ
二十 一 歳 :【に · じゅう · いっ · さい】 – អាយុ 21 ឆ្នាំ
四 十八 歳 :【よん · じゅう · はっ · さい】 – អាយុ 48 ឆ្នាំ
七十 歳 :【なな · じゅっ · さい】 – អាយុ 70 ឆ្នាំ