ដូចគ្នានឹងនាម និងគុណនាមដែរ កិរិយាសព្ទតែងតែនៅចុងបញ្ចប់នៃប្រយោគជានិច្ច។
នៅក្នុងមេរៀនមុន យើងបានរៀនពីរបៀបបង្ហាញការរំពឹងទុក ដោយផ្តល់ការពន្យល់ជាមួយ 「の」។ ក្បួននេះក៏អនុវត្តចំពោះកិរិយាសព្ទដូចគ្នាដែរ។
ឧទាហរណ៍
(お) すし – ស៊ូស៊ី
食べる 【たべ·る】 – ញ៉ាំ / បរិភោគ
おすし は, 食べる?
តើអ្នកញ៉ាំស៊ូស៊ីទេ?
おすし は, 食べる の?
តើអ្នកញ៉ាំស៊ូស៊ីមែនទេ?
កិរិយាសព្ទបង្ហាញពីអត្ថិភាព (ការមាន/នៅ)
មានកិរិយាសព្ទពីរ ដែលបង្ហាញពីអត្ថិភាព គឺមួយសម្រាប់វត្ថុមានជីវិត និងមួយទៀតសម្រាប់វត្ថុគ្មានជីវិត។
ある (កិរិយាសព្ទ u) – មាន (វត្ថុគ្មានជីវិត)
いる (កិរិយាសព្ទ ru) – មាន/នៅ (សត្វ ឬមនុស្សមានជីវិត)
ឧទាហរណ៍
アリス ちゃん は, どこ に いる?
តើ អាលីស-ចាន់ នៅឯណា?
時間 は ある?
តើអ្នកមានពេលទេ?